គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសប៉េប៉េអឹមនៅសេណេហ្កាល់ : ជោគជ័យនៃការប្រកួតក្នុងឱកាសបុណ្យ Tabaski

កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren

ក្នុងក្របខ័ណ្ឌពិធីបុណ្យសាសនា Tabaski ឬហៅម្យ៉ាងទៀតថា Aïd El-Kebir សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសសេណេហ្កាល់បានរៀបចំការប្រកួតប្រជែងពាណិជ្ជកម្មបែបថ្មីមួយដែលប្រមូលផ្តុំទៅដោយក្រុមការងារផ្នែកលក់ទាំងអស់នៅប្រទេសសេណេហ្កាល់។ គោលដៅនៃការប្រកួតគឺស្វែងរកអ្នកដែលទទួលបានការបញ្ជាទិញលើសពីផែនការកំណត់ដោយសហគ្រាស សម្រាប់ខែឧសភា ដើម្បីទទួលបានរង្វាន់សត្វចៀមមួយក្បាល ដែលជានិមិត្តរូបដ៏សំខាន់សម្រាប់ពិធីបុណ្យសាសនាអ៊ីស្លាមមួយនេះ។

លោក Cheikh Tidiane Gaye តំណាងចែកចាយនៅតំបន់ Thiès ដែលជាអ្នកទទួលបានជ័យជំនះក្នុងការប្រកួតប្រជែងនេះ។ ស្ថិតនៅចម្ងាយ៧០គីឡូម៉ែត្រពីទីក្រុងដាកា Thiès គឺជាតំបន់សេដ្ឋកិច្ចទីពីរនៃប្រទេសសេណេហ្កាល់ ដែលគូសបញ្ជាក់ពីសារសំខាន់ជាយុទ្ធសាស្រ្តនៃជ័យជម្នះនេះ៕